ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់ វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់ វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់។
ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអង្គការសហប្រជាជាតិ បុគ្គលិកស្ថានទូត បុគ្គលិកអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ រួមទាំងជនវ័យចាស់ ដែលបានចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២ រួចរាល់ ព្រមទាំងស្វាមី និងភរិយារបស់ពួកគាត់ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល