ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង។
ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី ៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រសួងសុខាភិបាល