អ្នកនាំពាក្យក្រសួងការបរទេសថ្លែង «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ»
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស«ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុ ផ្សេងនោះទេ» នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឆ្លើយតបទៅកាន់អ្នកការទូតប្រទេសលោកខាងលិចមួយចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ថាជាការផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកលក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ