សេចក្តីប្រកាស៖ កម្មវិធីបណ្តុះបណ្តាលស្តីពី អក្ខរកម្មទិន្នន័យ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​អំពី​ កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ “​អក្ខរកម្ម​ទិន្នន័យ​”​ ដែល​រួម​មាន​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​បី​ និង​សិក្ខាសាលា​បញ្ចប់​វគ្គ​មួយ​។​ វគ្គ​បណ្តុះបណ្តាល​នីមួយៗ​ មាន​ចំនួន​ប្រាំ​ថ្ងៃ​ ដែល​នឹង​ផ្តល់​ឲ្យ​សិក្ខាកាម​នូវ​ជំនាញ​ និង​ចំណេះដឹង​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ការ​សរសេរ​អត្ថបទ​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ សិក្ខាកាម​ ត្រូវ​រំពឹង​ថា​ នឹង​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​កំឡុង​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​អនុវត្ត​ផ្ទាល់​ទៅ​ក្នុង​គម្រោង​របស់​ពួក​គេ​នៅ​ស​ប្តា​ហ៍​បន្តបន្ទាប់​នៃ​វគ្គ​បណ្តុះបណ្តាល​។​

 

 

អំពីកម្មវិធីបណ្តុះបណ្តាល

  • កាលបរិចេ្ឆទកម្មវិធីបណ្តុះបណ្តាល៖

កាលបរិច្ឆេទ

កម្មវិធីបណ្តុះបណ្តាល

ចំនួនថ្ងៃ

ទីកន្លែង (នឹងបញ្ជាក់លម្អិតនៅពេលក្រោយ)

ខែតុលា ឆ្នាំ២០១៩ (ថ្ងៃទី២១ ដល់ ទី២៥)

ដំណាក់កាលទី១៖ ពីភស្តុតាង ទៅជា អត្ថបទ និងការស្វែងរកទិន្នន័យ និង ទម្រង់ទិន្នន័យ

·         មេរៀនទី១៖ ពីភស្តុតាង ទៅជាអត្ថបទ

·         មេរៀនទី២៖ ការស្វែងរកទិន្នន័យ និងទម្រង់ទិន្នន័យ

៥ថ្ងៃ

ភ្នំពេញ

ខែធ្នូ ឆ្នាំ២០១៩ (ថ្ងៃទី០២​ ដល់ ទី០៦)

ដំណាក់កាលទី២៖ ការយល់ពីទិន្នន័យ និង ការបង្ហាញទិន្នន័យជារូបភាព

·         មេរៀនទី៣៖ ការយល់ពីទិន្នន័យ

·         មេរៀនទី៤៖ ការបង្ហាញទិន្នន័យជារូបភាព

៥ថ្ងៃ

ភ្នំពេញ

ខែមករា ឆ្នាំ២០២០ (ថ្ងៃទី១៣ ដល់ ទី១៧)

ដំណាក់កាលទី៣៖ ការគិតដូចជាអ្នកសារព័ត៌មានទិន្នន័យ

·         មេរៀនទី៥៖ ការគិតដូចជាអ្នកសារព័ត៌មានទិន្នន័យ

·         មេរៀនទី៦៖ ការការពារទិន្នន័យ

៥ថ្ងៃ

សៀមរាប

ខែមេសា ឆ្នាំ២០២០ (ថ្ងៃទី០៧)

សិក្ខាសាលាបញ្ចប់វគ្គ

កន្លះថ្ងៃ

ភ្នំពេញ

  • កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ម៉ោង ៥ៈ០០ ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩
  • ការដាក់ពាក្យបានផុតកំណត់។
  • លក្ខខណ្ឌចូលរួម៖
    • ជាអ្នកសារព័ត៌មាន បុគ្គលិកនៅសា្ថប័នប្រព័ន្ធផ្សព្វផ្សាយ បុគ្គលិកអង្គការសង្គមស៊ីវិល ឬ អ្នកស្រាវជ្រាវពាក់ព័ន្ធ
    • មានបទពិសោធន៍ការងារយ៉ាងហោចណាស់មួយឆ្នាំ
    • មានចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន ឬ អាចអាន និង​សរសេរបាន
    • មានចំណាប់អារម្មណ៍អំពីទិន្នន័យ និងការផលិត ឬសរសេររឿង
    • បេ្តជ្ញាចិត្តចូលរួមគ្រប់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាទាំងអស់។ នៅពេលអ្នកត្រូវបានជ្រើសរើស គណៈគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាល នឹង​ស្នើអ្នក​ឲ្យ​ចុះហត្ថលេខា​លើលិខិតព្រមព្រៀង ដើម្បីបញ្ជាក់ពី​ការប្តេជ្ញាចិត្ត លើ​ការចូលរួម​គ្រប់​ដំណាក់កាល​​ទាំងអស់ក្នុងកម្មវិធីបណ្តុះបណ្តាល។
  • ថ្លៃចូលរួម៖ ឥតបង់ថ្លៃ
  • ព័ត៌មានបន្ថែមសូមទាក់ទង៖

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf