សម្រេចលុបចោលបម្រាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលកម្ពុជា
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចលុបចោលបម្រាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលកម្ពុជា។
ដោយយោងតាមសភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ ស្ដីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌាចូលមកកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។
ក្រសួងសុខាភិបាល