​សម្រេច​លុប​ចោល​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​ឥណ្ឌា​ និង​ជនបរទេស​ទាំងអស់​មក​ពី​ប្រទេស​ឥណ្ឌា​ចូល​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​សម្រេច​លុប​ចោល​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​ឥណ្ឌា​ និង​ជនបរទេស​ទាំងអស់​មក​ពី​ប្រទេស​ឥណ្ឌា​ចូល​កម្ពុជា​។​

​ដោយ​យោង​តាម​សភាព​ធូរស្រាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​សាធារណរដ្ឋ​ឥណ្ឌា​ ក្រសួងសុខាភិបាល​ សូម​ប្រកាស​លុប​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​ ២០២១​ ស្ដី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ចំពោះ​ជនជាតិ​ឥណ្ឌា​ និង​ជនជាតិ​បរទេស​ទាំងអស់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​ចូល​មក​កម្ពុជា​ តាម​ផ្លូវអាកាស​ ឬ​តាម​ផ្លូវគោក​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf