សេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារចំនួន ៣២ ចំណុច ដែលដើរតួជាផែនទីបង្ហាញផ្លូវ និងជាការប្តេជ្ញាចិត្តរួមរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ក្នុងការលើកកម្ពស់សន្តិភាព ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រើប្រាស់ភាសាបារាំង
