​ការ​ដាក់​ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញា​ និង​ត្រា​ របស់​និយ័ត​ករ​សន្តិសុខ​សង្គម​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​២០២១​ និយ័ត​ករ​សន្តិសុខ​សង្គម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញា​ និង​ត្រា​ របស់​និយ័ត​ករ​សន្តិសុខ​សង្គម​។​

​អនុក្រឹត្យ​លេខ​ ១១៣​ អប​ក្រ​/​បក​ ចុះ​ថ្ងៃ​ទី​ ១១​ ខែសីហា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ បាន​កំណត់​ឱ្យ​ និយ័ត​ករ​សន្តិសុខ​សង្គម​ ហៅ​កាត់​ថា​ ន​.​ស​.​ស​.​ មាន​និមិត្តសញ្ញា​ និង​ត្រា​ របស់​ខ្លួន​ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​។​

និយ័តករសន្តិសុខសង្គម

ទាញយក៖ pdf