ការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា និងត្រា របស់និយ័តករសន្តិសុខសង្គម
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ និយ័តករសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា និងត្រា របស់និយ័តករសន្តិសុខសង្គម។
អនុក្រឹត្យលេខ ១១៣ អបក្រ/បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់ឱ្យ និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. មាននិមិត្តសញ្ញា និងត្រា របស់ខ្លួន ដើម្បីប្រើប្រាស់ជាផ្លូវការ។
និយ័តករសន្តិសុខសង្គម