ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink
នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink។
ឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាគោលបំណងនៃដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជានៅក្នុងតួនាទីបច្ចុប្បន្ន គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ