ការចែកបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ
នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ សាលាខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹង ស្តីពីការចែកបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ រួចហើយ និងទទួលបានសារអេឡិចត្រូនិច តាមរយៈទូរស័ព្ទ ពីខាងក្រសួងការពារជាតិ តែពុំបានមកទទួលយកបណ្ណចាក់វ៉ាក់សាំងនៅឡើយ សូមអញ្ជើញមកទទួលយកបណ្ណចាក់វ៉ាក់សាំង ដោយភ្ជាប់មកជាមួយនូវលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន។
សាលាខណ្ឌដង្កោ