ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ