ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២,៦៧៤,៥០៣ ហិកតាឳ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ ដែលជាតំបន់ការពារធម្មជាតិមួយក្នុងចំនោមតំបន់ការពារធម្មជាតិ ១៨ទៀត ត្រូវបានសម្រេចផ្ទេរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឱ្យក្រសួងបរិស្ថានធ្វើការគ្រប់គ្រង និងអភិរក្ស។ ជារួម តំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានមានចំនួន ៤១ ដែលមានទំហំសរុប ៥,៨៧៤,៥០៣ ហិកតា រួមបញ្ជូលទាំងតំបន់ការពារធម្មជាតិដែលមានស្រាប់តាំងពីឆ្នាំ ១៩៩៣មក ចំនួន ២៣ ដែលមានផ្ទៃដីចំនួន ៣.២ លានហិកតា។ ដើម្បីឱ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនេះកាន់តែមានប្រសិទ្ធិភាព ក្រសួងបរិស្ថាននឹងស្នើសុំការចុះបញ្ជីដីធ្លីលើតំបន់ការពារធម្មជាតិទាំងនេះ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយក្រសួងបរិស្ថាន នឹងធ្វើការគ្រប់គ្រង និងអភិរក្សតំបន់ធនធានធម្មជាតិទាំងនេះ ដោយអនុវត្តតាមគោលការណ៍ស្បែកខ្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងដីធ្លី។
ក្រសួងបរិស្ថាន