លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
កាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅតាមសំណើររបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) រដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២២០ លានយ៉េន ឬប្រមាណ ២ លានដុល្លារអាមេរិក ដល់ព្រះរាជាណាកម្ពុជាតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅប្រទេសកម្ពុជា (WFP) សម្រាប់គោលបំណងចូលរួមដល់ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន។ ផ្គត់ផ្គង់អាហារូបត្ថម្ភ ដល់កុមារក្រីក្រនៅកម្ពុជា។ លិខិតប្តូរសារ និងកំណត់ហេតុត្រូវបានផ្លាស់ប្តូររវាងលោក ហ្គៀនពីត្រូ ប័រឌីកណុន ប្រធានគម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ រាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសម្រាប់ប្រើប្រាស់ពហុបំណងរបស់ស្ថានទូតជប៉ុន។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា