កំណត់ត្រាលើកដំបូងបង្អស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនៃហ្លួងកូនសត្វក្រពើភ្នំដ៏កម្របំផុតនៅក្នុងតំបន់ទីជម្រកស្រែពកផ្ដល់ក្ដីសង្ឃឹមដល់ការអភិរក្សជាសាកល
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានចេញសេចក្តីប្រកាសសារព័ត៌មាន ស្តីពីកំណត់ត្រាលើកដំបូងបង្អស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនៃហ្លួងកូនសត្វក្រពើភ្នំដ៏កម្របំផុតនៅក្នុងតំបន់ទីជម្រកស្រែពកផ្ដល់ក្ដីសង្ឃឹមដល់ការអភិរក្សជាសាកល។ ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាកហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះបច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវាក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
ក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ