GMAC:សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាល
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញផ្សាយសេចក្តីជូនដំណឹងមួយអំពី ការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរពីប្រទេសចិន។ នៅក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian ហើយរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ កប៉ាល់ចំនួន១២គ្រឿងទៀតត្រូវបានរំពឹងថានឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនិងវត្ថុធាតុដើមបន្ថែមទៀត។
សមាគមរោងចក្រកាត់ដេរកម្ពុជា