សេចក្តី​ណែនាំ​សម្រាប់​សមាជិក​ និង​អ្នកបញ្ជា​ទិញ​ ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)​ សម្រាប់​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​

នៅ​ថ្ងៃ​ទី​ ១២​ ខែសីហា​ ឆ្នាំ​ ២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចេញ​សេចក្តីណែនាំ​សម្រាប់​សមាជិក​ និង​អ្នកបញ្ជា​ទិញ​របស់​ខ្លួន​បន្ទាប់​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)​ សម្រាប់​ការ​នាំ​ចេញ​ទៅ​សហគមន៍​អ៊ឺ​រ៉ុ​ប​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​ ១២​ ខែសីហា​ឆ្នាំ​ ២០២០​ នេះ​តទៅ​។​ GMAC​ បាន​រៀបចំសេចក្តី​ណែនាំ​នេះ​ដើម្បី​ជា​គុណប្រយោជន៍​ដល់​សមាជិក​ និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​សម្រេចចិត្ត​នេះ​។​ ការ​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្តល់​នូវ​ភាព​ច្បាស់លាស់​នៃ​បន្ទាត់​ពន្ធ​ផលិតផល​ដែល​បាត់បង់​អត្ថប្រយោជន៍​ពី​ EBA​ និង​បន្ទាត់​ពន្ធ​ផលិតផល​ដែល​នៅ​តែ​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​ និង​កូតា​ចូល​ទីផ្សារ​អឺរ៉ុប​។​ ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​

ទាញយក៖ pdf