លិខិតឯកឧត្តម ឈាង វុន ឆ្លើយតបនឹងលិខិតរបស់ គសក
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បញ្ជាក់ជាថ្មីម្តងទៀតថា ជាទម្លាប់ បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ផ្សេងៗពីរាជរដ្ឋាភិបាល និងក្រោយពីបានទទួលអាណត្តិពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ គណៈកម្មការជំនាញតែងតែធ្វើសិក្ខាសាលានៅមន្ទីររដ្ឋសភា ដើម្បីទុកឱកាសឲ្យភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិលបានពិគ្រោះយោបល់។ ដូច្នេះ ប្រសិនបើគណៈកម្មការទី៥ ទទួលភារកិច្ចលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឯកឧត្តម នឹងរៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ បើប្រធានរដ្ឋសភាអនុញ្ញាត។
រដ្ឋសភា