ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងសហការី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងសហការី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអាទិភាពការងាររបស់កិច្ចសហប្រតិបត្ដិការអភិវឌ្ឍទ្វេភាគី វឌ្ឍនភាពរបស់ផែនការអភិវឌ្ឍន៍ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០-២០២១ និងជម្រាបអំពីការផ្ដួចផ្ដើមកម្មវិធីអភិវឌ្ឍន៍សម្រាប់កម្ពុជានាពេលអនាគត ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា