ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើសេចក្តីរាយការណ៍ផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើសេចក្តីរាយការណ៍ផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារដែលកម្ពុជាបានអនុវត្ត រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ