ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​ ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សន្និសីទ​ស្តី​ពី​អន្តរ​កម្ម​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ (CICA)​ លើក​ទី​៦

​នៅ​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​ ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សន្និសីទ​ស្តី​ពី​អន្តរ​កម្ម​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ (CICA)​ លើក​ទី​៦​ នៅ​ថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​

​ក្រោម​មូលបទ​ “​សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​ ក្នុង​តថភាព​ថ្មី​ នៃ​ពិភពលោក​ក្រោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​”​ កិច្ចប្រជុំ​ នឹង​ផ្តល់​ឱកាស​សម្រាប់​អ្នកចូលរួម​ទាំងអស់​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ CICA​ ជា​ពិសេស​ ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​ និង​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf