​ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​ ព្រមទាំង​ថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ​ពាក់កណ្ដាល​អាណត្តិ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ (NAM)

​នៅ​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​ ២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​ ព្រមទាំង​ថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ​ពាក់កណ្ដាល​អាណត្តិ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ (NAM)​។​

​ការ​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​វី​ដេ​អូ​នៅ​ថ្ងៃ​ទី​ ១៣​ ដល់​ ១៤​ ខែកក្កដា​ ឆ្នាំ​ ២០២១​ នៅ​ទីក្រុង​ប៉ា​គូ​ សាធារណៈរដ្ឋ​អា​ស៊ែ​របៃ​ហ្ស​ង់​ក្រោម​មូលបទ​ "​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពហុភាគី​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​សកល​"។​ សន្និសីទ​តាម​ប្រព័ន្ធ​វី​ដេ​អូ​នេះ​ នឹង​ផ្ដល់​ឱកាស​ដល់​រដ្ឋ​សមាជិក​ NAM​ ពិនិត្យ​មើល​វឌ្ឍនភាព​ដែល​សម្រេច​បាន​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​និង​របៀបវារៈ​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បា​គូ​ឆ្នាំ​ ២០១៩​ ក៏​ដូច​ជា​ធ្វើការ​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ អំពី​តួនាទី​របស់​ NAM​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​បញ្ហា​ប្រឈម​នានា​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf