ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ​

​នៅ​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ពី​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នេះ​នឹង​ធ្វើកា​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ យន្តការ​ដែល​បាន​កំណត់​នៅ​ក្នុង​ផែនការ​សកម្មភាព​ (២០១១-២០២៥)​ ការ​ចូលរួម​ចំណែក​របស់​វិស័យ​ឯកជន​ និង​ទិស​ដៅ​នា​ពេល​អនាគត​នៃ​យន្តការ​នេះ​។​ ក្នុង​នោះ​ រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​ក៏​នឹង​ចែករំលែក​នូវ​ទស្សនៈ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​តំបន់​ និង​សកល​រួម​មានការ​ប្តេជ្ញា​រួម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​គំរាមកំហែង​សុខភាព​សាធារណៈ​ជាស​កល​ដែល​បង្ក​ឡើង​ដោយ​ជំងឺឆ្លង​កូ​វី​ដ​-១៩​ ជាដើម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf