ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ (Friends of the Mekong Ministerial Meeting) ដែលនឹងរៀបចំឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះនឹងដឹកនាំដោយ ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងតំណាងមកពីបណ្ដាលប្រទេសមេគង្គ ក៏ដូចជាប្រទេសជាសមាជិករបស់កិច្ចសន្ទនានយោបាយមិត្តមេគង្គផ្សេងទៀតផងដែរ។ ក្រោមមូលបទ “ការស្ដារឡើងវិញ និងភាពរឹងមាំ” កិច្ចប្រជុំនឹងអបអរសាទរខួបទី១០ នៃយន្តការកិច្ចសហប្រតិបត្តិការបណ្ដាមិត្តមេគង្គ ដោយពិនិត្យមើលឡើងវិញ និងធ្វើការកំណត់សកម្មភាព និងអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការនេះនៅឆ្នាំបន្ទាប់។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ