ឯកឧត្តម​ វ៉ាង​ យី​ ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ វ៉ាង​ យី​ ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២-១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​។​ ​ដំណើរ​ទស្សនកិច្ច​ផ្លួ​វ​ការ​របស់​ ឯកឧត្តម​ វ៉ាង​ យី​ មក​កាន់​កម្ពុជា​លើក​នេះ​នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​ដែល​កំពុង​កើត​មាន​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf