IFAD និងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកការិយាល័យអង្គការ IFAD ប្រចាំប្រទេសជាប្រវត្តិសាស្ត្រ
កាលពីដើមខែសីហានេះ មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកការិយាល័យអង្គការ IFAD ប្រចាំប្រទេសជាប្រវត្តិសាស្ត្រ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការឈានដល់ចំណុចខ្ពស់បំផុតនៃកិច្ចគាំទ្រនិងវិនិយោគរយៈពេល ជិត២០ឆ្នាំ នៅតាមតំបន់ជនបទក្នុងប្រទេសនេះ។ គិតចាប់ពីឆ្នាំ១៩៩៦មក គ្រួសារជនបទក្រីក្រនិងគ្រួសារជួបការលំបាក ចំនួន ១.២លានគ្រួសារ បានទទួលអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរបស់អង្គការ IFAD ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។
មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD)