IFAD​ និង​កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បើក​ការិយាល័យ​អង្គការ​ IFAD​ ប្រចាំ​ប្រទេស​ជា​ប្រវត្តិសាស្ត្រ​

កាលពី​ដើមខែ​សីហា​នេះ​ មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ (IFAD)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បើក​ការិយាល័យ​អង្គការ​ IFAD​ ប្រចាំ​ប្រទេស​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ការ​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​នៃ​កិច្ច​គាំទ្រ​និង​វិនិ​យោគ​រយៈពេល ​ជិត​២០​ឆ្នាំ​ នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​នេះ​។​ គិត​ចាប់ពី​ឆ្នាំ​១៩៩៦​មក​ គ្រួសារ​ជនបទ​ក្រីក្រ​និង​គ្រួសារ​ជួប​ការ​លំបាក​ ចំនួន​ ១.២​លាន​គ្រួសារ​ បាន​ទទួល​អត្ថប្រ​យោ​ជន៍​ពី​កិច្ច​សហប្រតិបត្តិការ​របស់​អង្គការ​ IFAD​ ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។​

មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD)

ទាញយក៖ pdf