ការអនុវត្តជំហានទី១ក្នុងការភ្ជាប់ចរន្តអគ្គីសនីតំលៃ៦១០រៀលជូនកម្មករកម្មការនី​ដែលជួលផ្ទះឬបន្ទប់នៅរាជធានីភ្នំពេញ

ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជានឹងចុះទៅទទួលពាក្យស្នើសំុបន្តចរន្តនិងធ្វើការតភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការនី ក្នុងខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ពីម៉ោង ០៤:៣០ ល្ងាច ដល់ម៉ោង ០៨:៣០យប់ សម្រាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ និងពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច សម្រាប់ថ្ងៃអាទិត្យ។

អគ្គិសនីកម្ពុជា

ទាញយក៖ pdf