សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព័ត៌មានស្តីពីសន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV។ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក (WMO) បានបង្ហាញឲ្យឃើញថានៅតំបន់ឥណ្ឌូចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នេះនឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
ក្រសួងធនធានទឹក និងឧតុនិយម