សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្ដីណែនាំមួយ ស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សេចក្តីណែនាំនេះ តម្រូវឱ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមការណែនាំដោយផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត