សេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។

បន្ទាប់ពីការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងការរកឃើញមេរោគកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសុខភាពផ្លូវការយ៉ាងតឹងរ៉ឹង (៣ការពារ និង ៣កុំ) និងអំំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩អោយបានពេញលេញ ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃសហគមន៍។

ក្រសួងសុខាភិបាល

ទាញយក៖ pdf