សេចក្តីណែនាំ​ ស្តី​ពី​ការ​រក្សា​សុវត្ថិភាព​បង្ការ​ការពារ​គ្រោះ​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

​នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០២៦​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​រក្សា​សុវត្ថិភាព​បង្ការ​ការពារ​គ្រោះ​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។​

ដើម្បី​ចូលរួម​រក្សា​សុវត្ថិភាព​បង្ការ​ការពារ​គ្រោះ​អគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំមមី​ អដ្ឋស័ក​ ព​.​ស​.២៥៧០​ គ​.​ស​.២០២៦​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​ ខណៈ​ពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ស្ងួត​ខ្លាំង​ ដែល​ងាយ​នឹង​បណ្តាល​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ ជាយថាហេតុ​ក្នុង​រាជធានី​ភ្នំពេញ​។​

 

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf