ការអញ្ជើញចូលរួម វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​ប្រកាស​ សិក្ខាសាលា​រយៈពេល​ ២​ ថ្ងៃ​ស្តី​ពី​ “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​។​​ ​វគ្គ​សិក្សា​នេះ​ផ្តោត​លើ​ រាល់​ជំហាន​នៃ​អ្នក​សារ​ព័​ត៌ុ​មាន​ដែល​ប្រើ​ទិន្នន័យ​ រួម​មានការ​ស្វែងរក​ប្រធានបទ​ និង​ទិន្នន័យ​ត្រឹមត្រូវ​ ការ​វិភាគ​ និង​ការ​រៀបចំ​សំណុំ​ទិន្នន័យ​ ការ​ធ្វើ​ទិន្នន័យ​ដែល​អាច​មើលឃើញ​ និង​ដំណើរការ​បោះពុម្ពផ្សាយ​ជាក់ស្តែង​។​ ​ការ​បណ្តុះបណ្តាល​ទាំងនេះ​ គឺជា​បទ​ពិសោធន៍​អន្តរ​កម្ម​ និង​អនុញ្ញាត​ឱ្យ​សិក្ខាកាម​ស្វែង​យល់​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​ ដោយ​ធ្វើការ​លើ​គម្រោង​ផ្ទាល់ខ្លួន​។​

​អំពី​វគ្គ​បណ្តុះបណ្តាល​៖

​វគ្គ​បណ្តុះបណ្តាល​ដំបូង​ សម្រាប់​និស្សិត​ដែល​មាន​គម្រោង​ចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន​។​

​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ទី​ពីរ​ អ្នកកាសែត​ និង​សិស្ស​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​។​

​អ្នកចូលរួម​ អាច​ចូលរួម​សិក្ខាសាលា​តែ​មួយ​ប៉ុណ្ណោះ​!​

  • ទីកន្លែង​៖​ រាជធានី​ភ្នំពេញ​ (យើង​នឹង​ជូនដំណឹង​ដល់​អ្នក​អំពី​ទីកន្លែង​ តាម​រយៈ​អ៊ី​ម៉ែ​ល​)​
  • កាលបរិច្ឆេទ​៖
    • វគ្គ​បណ្តុះបណ្តាល​ទី​ ១៖​ ពី​ថ្ងៃ​ទី​ ១០​ ដល់​ថ្ងៃ​ទី​ ១១​ ខែឧសភា​ឆ្នាំ​ ២០១៨
      • កាលបរិច្ឆេទ​ចុះ​ឈ្មោះផុត​កំណត់​​៖​ ថ្ងៃ​ទី​ ០២​ ខែឧសភា​ឆ្នាំ​ ២០១៨
      • កាលបរិច្ឆេទ​សម្រាប់​បេក្ខជន​ដែល​បាន​ជ្រើសរើស​៖​ ថ្ងៃ​ទី​ ០៣​ ខែឧសភា​ឆ្នាំ​ ២០១៨
      • ដើម្បី​ចុះ​ឈ្មោះ​សូម​ចុច​ទី​នេះ​ https://bit.ly/2JYi4qD
    • វគ្គ​បណ្តុះបណ្តាល​ទី​ ២៖​ ថ្ងៃ​ទី​ ២៤​ និង​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ឆ្នាំ​ ២០១៨
      • កាលបរិច្ឆេទ​ចុះ​ឈ្មោះ​ផុត​កំណត់​​៖​ ថ្ងៃ​ទី​ ១៧​ ខែឧសភា​ឆ្នាំ​ ២០១៨
      • កាលបរិច្ឆេទ​សម្រាប់​បេក្ខជន​ដែល​បាន​ជ្រើសរើស​​៖​ ថ្ងៃ​ទី​ ១៨​ ខែឧសភា​ឆ្នាំ​ ២០១៨
      • ដើម្បី​ចុះ​ឈ្មោះសូម​​ចុច​ទី​នេះ​ https://bit.ly/2JYi4qD
  • អត្ថប្រយោជន៍​៖​ សំភារៈ​សិក្ខាសាលា​ វិញ្ញាបនបត្រ​ អាហារ​សម្រន់​ និង​អាហារ​ថ្ងៃត្រង់​
  • ​ភាសា​៖​ អង់គ្លេស​ និង​ខ្មែរ​
  • តម្រូវការ​៖​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វគ្គ​នេះ​ អ្នកចូលរួម​គួរតែ​មាន​លទ្ធភាព​យល់​ភាសា​អង់គ្លេស​ មានការ​យល់​ដឹង​ជា​មូលដ្ឋាន​អំពី​ការ​អនុវត្ត​ផ្នែក​សារព័ត៌មាន​ និង​មាន​កុំព្យូទ័រ​យួរដៃ​។​
  • ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖​ កញ្ញា​ ឌុ​ច​ សុធា​វី​ន​ sotheavin@opendevcam.net​ ឬ​ 093​ 718​ 724​

សម្រាប់​ព័ត៌មាន​លំអិត​អំពី​សិក្ខាសាលា​ ​សូម​ទាញ​យក​ឯកសារ​ជា​ទម្រង់​ PDF​។​

ទាញយក៖ pdf