ជប៉ុន​ផ្តល់​ ២៧៩,០៣៨​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​លើកកម្ពស់​ការ​អប់រំ​ប​ញ្ជូ​ល​គ្នា​នៅ​កម្ពុជា​ ​

នៅ​ថ្ងៃ​ទី​ ២៩​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ​ក្រោម​គ្រោង​ការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ រដ្ឋាភិបាល​ជប៉ុន​ ផ្តល់​ថវិកា​ចំនួន​ ២៧៩,០៣៨​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គការ​សមាគម​ន៍​សម្រាប់​ជំនួយ​ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន​ (​អង្គការ​ AAR​ ជប៉ុន​)​។​ កិច្ចសន្យា​ផ្តល់​ជំនួយ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ហូ​រី​ណូ​អ៊ុ​ជី​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកស្រី​ សូ​ណូ​ដា​ តូ​ម៉ូ​កូ​ នាយិកា​ការិយាល័យ​ភ្នំពេញ​នៃ​អង្គការ​ AAR​ជប៉ុន​ ដើម្បី​អនុវត្ត​ “​គម្រោង​លើកកម្ពស់​ការ​អប់រំ​ប​ញ្ជូ​ល​គ្នា​សម្រាប់​កុមារ​ពិការ​ក្នុង​ខេត្តកណ្តាល​ (​ដំណាក់កាល​ទី​៣)”​ នៅ​ស្ថានទូត​ជប៉ុន​។​

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ទាញយក៖ pdf