ជប៉ុន​ផ្តល់​ថវិកា​ ១៩១,៧៤៤​ ដុល្លារ​អាមេរិក​សម្រាប់​សម្រេច​ឲ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​

នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ជំនួយ​ដល់​អង្គការ​ Nature​ Center​ Risen​ នូវ​ថវិកា​ចំនួន​ ១៩១,៧៤៤​ ដុល្លារ​អាមេរិក​ សម្រាប់​ “គម្រោង​សម្រេច​ឲ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការអប់រំ​បរិស្ថាន​តាម​បែប​អនុវត្ត​ ជាដើម​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ (ឆ្នាំទី៣​)”។ កិច្ចសន្យា​ផ្តល់​ជំនួយ​ បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោកស្រី​ អ៊ី​វ៉ា​ម៉ា​ មី​យ៉ូ​កុ​, នាយិកា​អង្គការ​ Nature​ Center​ Risen​៕

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf