​ជប៉ុន​ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដើម្បី​គាំទ្រ​ដល់​ការ​អង្កេត​វាស់វែង​សុរិយោដី​ និង​ការ​ចុះបញ្ជី​ដីធ្លី​

​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​ ២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តិ​ពី​ជប៉ុន​ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដើម្បី​គាំទ្រ​ដល់​ការ​អង្កេត​វាស់វែង​សុរិយោដី​ និង​ការ​ចុះបញ្ជី​ដីធ្លី​នៅ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ UENO​ Atsushi​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចុះហត្ថលេខា​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​ទីស្តីការ​ ក្រសួង​លើ​លិខិត​ប្ដូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ១.៣៣៨​ លាន​យ៉េន​ (​ប្រមាណ​ ៩,៧​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ការ​កសាង​បណ្តាញ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប​ទូ​ទាំង​ប្រទេស​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf