ជំនួយ​របស់​ជប៉ុន​សម្រាប់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)

​ថ្ងៃ​ទី​២៨​ ធ្នូ​ ឆ្នាំ​២០១៨​ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​ប្រាក់​ចំនួន​ ១,២​លាន​ដុល្លា​អា​មេ​រិ​ក​ ជា​វិភាគទាន​សម្រាប់​ ឆ្នាំ​សារពើពន្ធ​ ២០១៨​ របស់​ខ្លួន​ ដើម្បី​ផ្តល់​ជូន​ភាគី​អង្គការសហប្រជាជាតិ​នៃ​ថវិកា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​។​ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេចចិត្ត​ផ្តល់​វិភាគ​នេះ​ ដើម្បី​បន្ត​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។​ ប្រទេស​ជប៉ុន​កត់សំគាល់​នូ​កា​រវិ​វ​ឌ្ឍ​កាលពី​ពេល​ថ្មីៗ​នេះ​នៃ​ អ​.​វ​.​ត​.​ក​ ជា​ពិសេស​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ លើ​សំណុំរឿង​ ០០២/០២​ ហើយ​ទន្ទឹម​នឹង​នេះ​លើកទឹកចិត្ត​ឱ្យ​ អ​.​វ​.​ត​.​ក​ បន្តដំណើរ​ការ​លើ​សំណុំរឿង​ដែល​នៅ​សេសសល់​ក្នុង​របៀប​មួយ​មាន​ភាព​ត្រឹមត្រូវ​ មាន​ប្រសិទ្ធិ​ភាព​ និង​ឆាប់រហ័ស​ ដោយហេតុ​ថា​ ជនជាប់ចោទ​មាន​វ័យ​កាន់តែ​ចាស់ជរា​ និង​សុខភាព​ទន់ខ្សោយ​ និង​ដើម្បី​សម្រេច​បាន​នូវ​យុត្តិធម៌​ ដែល​កំពុង​ត្រូវ​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​មក​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា​។​ …

ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​

ទាញយក៖ pdf