ជំនួយរបស់ជប៉ុនសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានបញ្ចេញប្រាក់ចំនួន ១,២លានដុល្លាអាមេរិក ជាវិភាគទានសម្រាប់ ឆ្នាំសារពើពន្ធ ២០១៨ របស់ខ្លួន ដើម្បីផ្តល់ជូនភាគីអង្គការសហប្រជាជាតិនៃថវិកាអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់វិភាគនេះ ដើម្បីបន្តទ្រទ្រង់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។ ប្រទេសជប៉ុនកត់សំគាល់នូការវិវឌ្ឍកាលពីពេលថ្មីៗនេះនៃ អ.វ.ត.ក ជាពិសេសសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង លើសំណុំរឿង ០០២/០២ ហើយទន្ទឹមនឹងនេះលើកទឹកចិត្តឱ្យ អ.វ.ត.ក បន្តដំណើរការលើសំណុំរឿងដែលនៅសេសសល់ក្នុងរបៀបមួយមានភាពត្រឹមត្រូវ មានប្រសិទ្ធិភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសម្រេចបាននូវយុត្តិធម៌ ដែលកំពុងត្រូវបានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរមកហើយសម្រាប់ប្រជាជនកម្ពុជា។ …
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា