សេចក្តីថ្លែងការណ៍រួម “ប្រទេសកម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ១៩”
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ស្នើសុំដោយទទូចឱ្យ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានឆាប់ ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ មន្ត្រីពន្ធនាគារ និងសហគមន៍នៅខាងក្រៅ ដោយការធ្វើតេស្តរកមេរោគកូវីដ១៩ដោយប្រុងប្រយ័ត្នសម្រាប់អ្នកដែលនៅក្នុងពន្ធនាគារ អនុវត្តវិធានការអនាម័យនិងរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារប្រកបដោយប្រសិទ្ធភាព និងចាត់វិធានការភ្លាមៗដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ។
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)