ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសសូមជម្រាបជូនអំពីវគ្គបណ្ដុះបណ្ដាលសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើដំណើរការចុះបញ្ជីអាជីវកម្ម អក្ខរកម្មឌីជីថល និងសុវត្ថិភាពឌីជីថល ចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យម រួមទាំងស្ដ្រី និងជនជាតិដើមភាគតិច។ កម្មវិធីនេះស្ថិតនៅក្រោមគម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលទទួលបានជំនួយហិរញ្ញវត្ថុពីមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ។
ចុះឈ្មោះតាមរយៈ៖ https://forms.gle/QaVsSqLzRRnWAHBHA
ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
អង្គការទិន្នន័យអំពីការអភិវឌ្ឍ