សេចក្តីថ្លែងការណ៍​រួម​រវាង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ អ៊ី​ប្រា​ហ៊ី​ម​ ម៉ូ​ហា​មេ​ដ​ សូលី​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ​ ពី​ថ្ងៃ​ទី​១៥-១៧​ ខែមករា​ ឆ្នាំ​២០២៣​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf