សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលទើបត្រូវបានចុះហត្ថលេខានេះ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ហរិញ្ញប្បទានឥតសំណងសរុបចំនួន ១៣,៥ លានអឺរ៉ូ ស្មើនឹង ១៤,៦ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ ក្នុងប្រទេសកម្ពុជា រួមមាន ៖ ១) ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២) ការគាំពារសុខភាពសង្គម, ៣) ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង ៤) មូលនិធិសម្រាប់ការសិក្សា និងអ្នកឯកទេស ។ គម្រោងទាំងនេះនឹងអនុវត្តដោយទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបចេ្ចកទេសប្រចាំនៅកម្ពុជា (GIZ) និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា