សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។

យូនីសេហ្វ

ទាញយក៖ pdf