សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ
នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ។
កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះគឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី ១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី ១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី ១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ