សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីប្រទេសកម្ពុជាប្រកាសបើកយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេស ដើម្បីការពារកុមារជាង១.៥លាននាក់
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីប្រទេសកម្ពុជាប្រកាសបើកយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេស ដើម្បីការពារកុមារជាង១.៥លាននាក់។
យោងតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេស នៅថ្ងៃទី៣១ ខែតុលា ក្នុងគោលបំណងចាក់វ៉ាក់សាំងកុមារជាង ១,៥លាននាក់ ដែលមានអាយុចន្លោះពី៩ខែដល់៥ឆ្នាំ នៅទូទាំង២៥ខេត្ត។
ក្រសួងសុខាភិបាល