សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ស្ដី​ពី​ប្រទេស​កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ផ្ដល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​-​ស្អូច​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ការពារ​កុមារ​ជាង​១.៥​លាន​នាក់​

​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ស្ដី​ពី​ប្រទេស​កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ផ្ដល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​-​ស្អូច​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ការពារ​កុមារ​ជាង​១.៥​លាន​នាក់​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ក្រសួងសុខាភិបាល​ បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​-​ស្អូច​ នៅ​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ក្នុង​គោលបំណង​ចាក់​វ៉ាក់សាំង​កុមារ​ជាង​ ១,៥​លាន​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៩​ខែ​ដល់​៥​ឆ្នាំ​ នៅ​ទូ​ទាំង​២៥​ខេត្ត​។​

ក្រសួងសុខាភិបាល​

ទាញយក៖ pdf