សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី​៧​ ស្តី​ពី​ កសិកម្ម​-​ទឹក​-​ជនបទ​

នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី​៧​ ស្តី​ពី​ កសិកម្ម​-​ទឹក​-​ជនបទ​។​

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ហើយឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ ៣​ ក្រសួង​ បាន​គូសបញ្ជាក់​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ និង​កិច្ច​ខិតខំ​ ប្រឹងប្រែង​របស់​ក្រុមការងារ​កសិកម្ម​-​ទឹក​-​ជនបទ​ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រមទាំង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញប្បទាន​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សហ​ គម​ន៍​ជនបទ​ឱ្យ​មានការ​រីក​ចម្រើន​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ​

ទាញយក៖ pdf