សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កួត​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ (​ដំណាក់កាល​ទី​២)

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​ឡាវ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​​ (QR​ Code)​ ដំណាក់កាល​ទី​២​ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​ឡាវ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ អាច​ស្កែ​ន​ទូទាត់​ប្រាក់​តាម​ KHQR​ តាម​រយៈ​កម្មវិធី​ធនាគារ​ចល័ត​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល​។​ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ ជំរុញ​វិស័យ​ទេសចរណ៍​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​។​ គួរ​បញ្ជាក់​ថា​ ដំណាក់កាល​ទី​១​ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ស្កែ​ន​ទូទាត់​នៅ​ឡាវ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ខែសីហា​ ឆ្នាំ​២០២៣​ មក​ម្ល៉េះ​។​

ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf