សេចក្តីប្រកាសព័ត៌មានរួមស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥។
គេហទំព័រទាំងនេះ នឹងប្រើប្រាស់ «អត្តសញ្ញាណឌីជីថលរួម» (Unified Digital Identity) ក្រោម អនុដែនជាតិ «.info.gov.kh»។ សាធារណជនទូទៅអាចចូលប្រើប្រាស់គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ តាមរយៈតំណភ្ជាប់ «https://www. ឈ្មោះខេត្តនីមួយៗ .info.gov.kh»។
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
