សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ​ស្តី​ពី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី៣​ ​ស្តី​ពី​កសិកម្ម​-​ទឹក​-​ជនបទ​

នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី​៣​ ស្តី​ពី​ កសិកម្ម​-​ទឹក​-​ជនបទ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​សម្រប​សម្រួលការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ និង​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​សហគមន៍​កសិកម្ម​ទំនើប​ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ និង​ភូមិ​គំរូ​។​

កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​លើក​ទី​៣​ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍​នា​ពេល​នេះ​គឺ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​៖​ ទី​១)​របាយការណ៍​សង្ខេប​ស្ដី​ពី​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​ត្រីវិស័យ​បន្ទាប់​ពី​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​២​ ទី​២)​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ចុះ​សិក្សា​ស្វែង​យល់​របស់​ក្រុមការងារ​ត្រី​-​វិស័យ​ កសិកម្ម​-​ទឹក​-​ជនបទ​ នៅ​ទីតាំង​សហគមន៍​គោលដៅ​ និង​សំណើ​ទីតាំង​សហគមន៍​អាទិភាព​ ព្រមទាំង​អន្តរាគមន៍​ចម្បងៗ​ សម្រាប់​ទីតាំង​សហគមន៍​នីមួយៗ​ និង​ទី​៣)​គោលការណ៍​លើ​សំណើ​ទីតាំង​សហគមន៍​អាទិភាព​ ដែល​បាន​ជ្រើសរើស​ និង​អន្តរាគមន៍​តាម​ទីតាំង​នីមួយៗ​៕​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម

ទាញយក៖ pdf